khmer eng
  • សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានជាប់ឆ្នោតជា ប្រធានព្រឹទ្ធសភា នីតិកាលទី៥
     
    ចែករំលែក ៖

    បន្ទាប់ពីព្រះរាជពិធីបើកសម័យប្រជុំដំបូងព្រឹទ្ធសភា នីតិកាលទី៥ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា រួចមក នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ដដែលនេះ សម័យប្រជុំដំបូងព្រឹទ្ធសភា នីតិកាលទី៥ បានដំណើរការក្រោមអធិបតីភាពឯកឧត្តម សុខ ឥសាន ប្រធានបណ្តោះអាសន្នព្រឹទ្ធសភានីតិកាលទី៥ ដោយមានរបៀបរវារៈ សំខាន់ចំនួន០២គឺ៖
    ១-ប្រកាសសុពលភាពនៃអាណត្តិរបស់សមាជិកព្រឹទ្ធសភាទាំង ៦២រូប។
    ២-បោះឆ្នោតជ្រើសរើសប្រធាន អនុប្រធានទី១ និងអនុប្រធានទី២ នៃព្រឹទ្ធសភា។
    សូមជម្រាបថា ព្រឹទ្ធសភាបានបោះឆ្នោតជ្រើសរើសដាច់ដោយឡែកពីគ្នានូវប្រធាន អនុប្រធានទី១ និងអនុប្រធានទី ២ព្រឹទ្ធសភា នីតិកាលទី៥ ដោយទទួលបានលទ្ធផលរួមមាន៖
    ១- សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានព្រឹទ្ធសភា មានសំឡេងគាំទ្រចំនួន ៦២សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។
    ២- ឯកឧត្តម ប្រាក់ សុខុន ជាអនុប្រធានទី១ព្រឹទ្ធសភា មានសំឡេងគាំទ្រ ចំនួន ៦២សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។
    ៣- ឯកឧត្តម អ៊ុច បូររិទ្ធ ជាអនុប្រធានទី២ព្រឹទ្ធសភា ដោយមានសំឡេងគាំទ្រ ចំនួន ៦២សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល៕

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា ជូនវីរកងទ័ពជួរមុខនៅទិសខេត្តព្រះវិហារ ឧត្តរមានជ័យ ថ្មដា(ខេត្តពោធិ៍សាត់) និងទិសយោធភូមិភាគទី៤
    thumbnail
     
    សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ទទួលបន្ទុក ត្រៀមរៀបចំវេទិកាសមាជិកសភាតំបន់អាស៊ី–ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPF-GH)
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំពិភាក្សាការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមនាយកប្រតិបត្តិអន្តរជាតិ នៃមូលនិធិមហាឫស្សីដើម្បីសន្តិភាពពិភពលោក